ដៃគូសហប្រតិបត្តិការ
កិច្ចសហការរវាង មណ្ឌលសិក្សាបច្ចេកទេសធនាគារ ជាមួយនិងសាលាបណ្តុះបណ្តាលធនាគារវៀតណាម
មណ្ឌលសិក្សាបច្ចេកទេសធនាគារ(CBS) មានកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិតសភា ធនាគារវៀតណាម(BAV) ដោយមានអនុស្សារណៈនៃការយោគយល់គ្នាមួយដែលបានចុះហត្ថលេខា នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១២ សម្រាប់រយៈពេល ៥ ឆ្នាំ នៅធនាគារជាតិ នៃកម្ពុជា។ គោលបំណងនៃអនុស្សារណៈនៃការយោគយល់គ្នានេះ គឺដើម្បីលើកកំពស់ការយល់ដឹងជាលក្ខណៈអន្តរជាតិ បម្រើឲ្យផលប្រយោជន៍គ្នាទៅវិញទៅមក រវាងភាគីទាំងពីរពាក់ព័ន្ធនិងវគ្គបណ្តុះ បណ្តាល ស្រាវជ្រាវ និងការសិក្សាអប់រំលើវិស័យធនាគារ និងហិរញ្ញវត្ថុ។

កិច្ចសហប្រតិបត្តិការរវាង មណ្ឌលសិក្សាបច្ចេកទេសធនាគារ និងសាកលវិទ្យាល័យធនាគារនៃទីក្រុងហូជីមិញ
មណ្ឌលសិក្សាបច្ចេកទេសធនាគារ(CBS) មានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យធនាគារនៃទីក្រុងហូជីមិញ(BUH) ដោយមានអនុស្សារណៈនៃការយោគយល់គ្នាមួយដែលបានចុះហត្ថលេខា នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០១២ សម្រាប់រយៈពេល ៥ ឆ្នាំ នៅទីក្រុងហូជីមិញប្រទេសវៀតណាម។ គោលបំណងនៃអនុស្សារណៈនៃការយោគយល់គ្នានេះ គឺបង្កើតក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរួមរវាង BUH និងCBS សម្រាប់ផលប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាល ដើម្បីសម្រួលដល់ការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។