នាយកដ្ឋានត្រួតពិនិត្យ ១
នាយកដ្ឋាន​ត្រួតពិនិត្យ​ ១​ មាន​ភារកិច្ច​ចម្បងៗ​ ដូច​ជា​៖​ (១)​ ត្រួតពិនិត្យ​លើ​ឯកសារ​ និង​ដល់ទី​កន្លែង​ ដោយ​ផ្អែក​លើ​ហានិភ័យ​និង​ទស្សនៈ​អនាគត​ ចំពោះ​ធនាគារពាណិជ្ជ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ (២)​ វិភាគ​ វាយតម្លៃ​ និង​តាមដាន​ជា​ប្រចាំ​លើ​ប្រតិបត្តិការ​និង​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​គ្រា​ ដើម្បី​ធានា​ការ​អនុលោម​តាម​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ (៣)​ សិក្សា​សំណើសុំ​នានា​របស់​គ្រឹះស្ថាន​ធនាគារពាណិជ្ជ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ (៤)​ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ត្រួតពិនិត្យ​ក្នុង​ និង​ក្រៅប្រទេស​សម្រាប់​ការងារ​ត្រួតពិនិត្យ​ និង​ (៥)​ សហការ​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់​ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ​ជាមួយ​អង្គភាព​ស៊ើប​ការ​ហិរញ្ញវត្ថុ​កម្ពុជា​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​។​