ដំណើរការ
1- ការបើកគណនីបញ្ញើមូលបត្រ (NCD Custodian Account)
ដើម្បីបើកគណនីបញ្ញើមូលបត្រគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវផ្តល់ឯកសារចាំបាច់ដូចខាងក្រោម៖
- ពាក្យសុំបើកគណនីបញ្ញើមូលបត្រ ចំនួន១ច្បាប់ Click Here Application form Openning Custodian Account.
- លិខិតអនុញ្ញាត (Authorized Letter)
- គំរូហត្ថលេខាចំនួន៣ច្បាប់ (មកទំនាក់ទំនងនៅការិយាល័យគ្រប់គ្រងមូលបត្រ នាយកដ្ឋាន ប្រតិបត្តិការ)
- ឯកសារថតចម្លងពាក់ព័ន្ធរួមមាន៖
• លក្ខន្តិកៈ
• អាជ្ញាប័ណ្ណ
• លិខិតឆ្លងដែន/អត្តសញ្ញាណប័ណ្ណរបស់ម្ចាស់គណនី និងអ្នកមានសិទ្ធិ
2- ការសុំជាវ NCD
អ្នកសុំជាវត្រូវតែមានគណនីបញ្ញើមូលបត្រជាមុន។ អ្នកសុំជាវត្រូវផ្តល់ជូនការិយាល័យគ្រប់គ្រងមូលបត្រ នាយកដ្ឋានប្រតិបត្តិការ នូវឯកសារដូចខាងក្រោម៖
• ពាក្យសុំជាវNCD ចំនួន១ច្បាប់ Click Here Application for SUBSCRIPTION TRADABLE SECURITIES
• ឧបករណ៍ទូទាត់ រួមមានមូលប្បទានបត្រ ឬ បញ្ជាផ្ទេរប្រាក់
3- ការផ្ទេរកម្មសិទ្ធិ
ប្រតិបត្តិការផ្ទេរកម្មសិទ្ធិកើតមានឡើងនៅពេលដែលមានការលក់ផ្តាច់ ដាក់បញ្ចាំ ឬប្រតិបត្តិការលក់ សន្យាទិញវិញ REPO រវាងស្ថាប័នមួយនិងស្ថាបនមួយទៀត ដែលបានបើកគណនីបញ្ញើមូលបត្រនៅធនាគារជាតិ នៃកម្ពុជា។ ការផ្ទេរកម្មសិទ្ធិអាចនឹងប្រព្រឹត្តិឡើងពីរករណី៖
ក. ករណីការទូទាត់ប្រព្រឹត្តឡើងតាមធនាគារជាតិនៃកម្ពុជា
- ទាំងពីរភាគីត្រូវប្រគល់ពាក្យសុំផ្ទេរជូនការិយាល័យគ្រប់គ្រងមូលបត្រ នាយកដ្ឋានប្រតិបត្តិការ Click HereChange Ownership Application
- ភាគីអ្នកទិញ ត្រូវចេញឧបករណ៍ទូទាត់ ដែលអាចជាមូលប្បទានបត្រឬ បញ្ជាផ្ទេរប្រាក់ជូនភាគី អ្នកលក់ មកធនាគារជាតិនៃកម្ពុជា ដើម្បីផ្ទេរមូលនិធិដែលបានព្រមព្រៀង ចូលគណនីភាគីអ្នកលក់
ខ. ករណីការទូទាត់ប្រព្រឹត្តឡើងក្រៅធនាគារជាតិនៃកម្ពុជា
ទាំងពីរភាគីត្រូវប្រគល់ពាក្យសុំផ្ទេរកម្មសិទ្ធិជូនការិយាល័យគ្រប់គ្រងមូលបត្រ នាយកដ្ឋានប្រតិបត្តិការ យ៉ាងយូរបីថ្ងៃធ្វើការបន្ទាប់ពីបានព្រមព្រៀង Click HereChange Ownership Application
4- ការលក់មូលបត្រជូនធនាគារជាតិនៃកម្ពុជា
- ធនាគារជាតិនៃកម្ពុជា អាចនឹងទិញ NCD ដែលបានចេញបោះផ្សាយ និងនៅមានសុពលភាព តាមអត្រាទិញត្រឡប់វិញ (Repurchasing Rate) ដូចដែលមានផ្សព្វផ្សាយលើគេហទំព័រធនាគារ ជាតិនៃកម្ពុជាជារៀងរាល់ថ្ងៃធ្វើការ។
- អ្នកស្នើសុំលក់ត្រូវបំពេញពាក្យសុំលក់មូលបត្រអាចជួញដូរបាន Click HereApplication Sold Back by one NCD Form ឬ Application Sold back by Many NCDs Form រួចប្រគល់ជូនការិយាល័យគ្រប់គ្រង មូលបត្រនាយកដ្ឋានប្រតិបត្តិការ
-ការគណនាតម្លែទិញ NCD ត្រឡប់វិញមុនកាលវសានត្រូវបានអនុវត្តតាមរូបមន្ត Discounting Method