ប្រាក់បម្រុងកាតព្វកិច្ច

ប្រាក់បម្រុងកាតព្វកិច្ចជាឧបករណ៍គោលនយោបាយរូបិយវត្ថុមួយ ដែលធនាគារជាតិនៃកម្ពុជាប្រើដើម្បីគ្រប់គ្រងល្បឿនកំណើនឥណទាន ។ បច្ចុប្បន្ន អត្រាប្រាក់បម្រុងកាតព្វកិច្ចសម្រាប់រូបិយប័ណ្ណបរទេស (ជាពិសេស ប្រាក់ដុល្លារអាមេរិក) និងរូបិយវត្ថុជាតិ ត្រូវបានកំណត់ផ្សេងគ្នា ។ អត្រាប្រាក់បម្រុងកាតព្វកិច្ចសម្រាប់រូបិយបណ្ណបរទេស និងរូបិយវត្ថុជាតិ ត្រូវបានកំណត់ក្នុងអត្រា១២,៥% និង ៨% រៀងគ្នា ។ ចំពោះប្រាក់បម្រុងកាតព្វកិច្ចជារូបិយប័ណ្ណបរទេសចំនួន ១២,៥% ក្នុងនោះ ៤,៥% ត្រូវបានផ្តល់ការប្រាក់ដោយធនាគារជាតិនៃកម្ពុជា និង ៨% បន្ថែមទៀត មិនត្រូវបានផ្តល់ការប្រាក់ទេ ។ ចំពោះប្រាក់បម្រុងកាតព្វកិច្ចជារៀល ក៏មិនត្រូវបានផ្តល់ការប្រាក់ដែរ ។