ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់យុទ្ធសាស្ត្រអន្តរជាតិ (International Strategic Advisory Council) ស្តីពី “ការកំណត់និយមន័យ និងការកសាងគ្រឹះស្ថានសិក្សាជំនាញហិរញ្ញវត្ថុលំដាប់ពិភពលោកនៅតំបន់អាស៊ី” ដែលត្រូវបានរៀបចំដោយគ្រឹះស្ថានឧត្តមសិក្សា Tsinghua School of Finance
១៨ ឧសភា ២០២៦

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់យុទ្ធសាស្ត្រអន្តរជាតិ (International Strategic Advisory Council) ស្តីពី “ការកំណត់និយមន័យ និងការកសាងគ្រឹះស្ថានសិក្សាជំនាញហិរញ្ញវត្ថុលំដាប់ពិភពលោកនៅតំបន់អាស៊ី” ដែលត្រូវបានរៀបចំដោយគ្រឹះស្ថានឧត្តមសិក្សា Tsinghua School of Finance នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងព្រឹត្តិការណ៍វេទិកាហិរញ្ញវត្ថុសកល Tsinghua PBCSF នៅទីក្រុងឆឹងទូ សាធារណរដ្ឋប្រជាមានិតចិន។

តបតាមការអញ្ជើញពីសាកលវិទ្យាល័យ Tsinghua ដែលជាសាកលវិទ្យាល័យដ៏ល្បីល្បាញនៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ ទេសាភិបាល បានចូលរួមក្នុងកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ស្ថាប័នសាធារណៈ ដែលរួមមានអតីតនាយករដ្ឋមន្ត្រី ទេសាភិបាលនៃធនាគារកណ្តាលនៅប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍ ព្រមទាំងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យល្បីៗ ដើម្បីផ្លាស់ប្តូរយោបល់ដែលឆ្លុះបញ្ចាំងពីបេសកកម្មយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ Tsinghua ក្នុងបរិបទនៃប្រព័ន្ធហិរញ្ញវត្ថុពិភពលោកដែលកំពុងប្រែប្រួល។