ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Oliver Jenkyn អគ្គនាយកក្រុមហ៊ុន Visa Inc. នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ហិរញ្ញវត្ថុសកល Tsinghua PBCSF
១៨ ឧសភា ២០២៦

១៨ ឧសភា ២០២៦
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Oliver Jenkyn អគ្គនាយកក្រុមហ៊ុន Visa Inc. នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ហិរញ្ញវត្ថុសកល Tsinghua PBCSF នៅទីក្រុងឆឹងទូ សាធារណរដ្ឋប្រជាមានិតចិន។
ជំនួបនេះមានគោលបំណងពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហការរវាងស្ថាប័នទាំងពីរលើគំនិតផ្តួចផ្តើមនានាទាក់ទងនឹងប្រព័ន្ធទូទាត់សងប្រាក់ ដូចជា កម្មវិធីបាគងទេសចរ ជាដើម។ ភាគីទាំងពីរក៏បានលើកឡើងពីកិច្ចសហការលើផ្នែកផ្សេងៗទៀតដែលរួមមាន ប្រតិបត្តិការស្វែងរកករណីឆបោក និងការលើកកម្ពស់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន (Interoperability) តាមរយៈការតភ្ជាប់ប្រព័ន្ធបាគងជាមួយប្រព័ន្ធទូទាត់ដទៃទៀតផងដែរ។


