ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហប្រធាននៃអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុកម្ពុជា (អ.គ.ជ.ស.) បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ
២៥ មីនា ២០២៦

២៥ មីនា ២០២៦
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហប្រធាននៃអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុកម្ពុជា (អ.គ.ជ.ស.) បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការជាតិស្ថិរភាពហិរញ្ញវត្ថុ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក និងសមាជិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាព បញ្ហាប្រឈម និងកាលនុវត្តភាពនៃវិស័យហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០២៥ និងទស្សនវិស័យសម្រាប់ឆ្នាំ២០២៦ សំដៅបន្តរក្សាស្ថិរភាពហិរញ្ញវត្ថុកម្ពុជាប្រកបដោយប្រសិទ្ធភាព។


