ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី បានជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារចិន លោក Ge Haijiao និងគណៈប្រតិភូ
០៨ វិចិ្ឆកា ២០២៣
![](../images/news/medium/50015112023091745632825375.jpg)
០៨ វិចិ្ឆកា ២០២៣
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារចិន លោក Ge Haijiao និងគណៈប្រតិភូ នៅថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជំនួបនេះបានពិភាក្សាអំពីតួនាទីរបស់ធនាគារចិនក្នុងប្រទេសកម្ពុជា និងការលើកកម្ពស់ការទូទាត់ប្រាក់រៀល និងប្រាក់យ៉ន់សម្រាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ជាមួយនឹងជំនាញនិងបណ្តាញជាសកលរបស់ធនាគារចិន លោកជំទាវបណ្ឌិត ទេសាភិបាល បានលើកទឹកចិត្តឱ្យធនាគារចិនបន្តអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗសម្រាប់ទីផ្សារកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
![](../images/news/medium/50015112023091745632825375.jpg)