ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី បានដឹកនាំកិច្ចប្រជុំ ស្តីពី “ក្រុមការងារផ្នែកសេវាធនាគារនិងហិរញ្ញវត្ថុ “ក្រុម ង” នៃវេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន”
២៣ តុលា ២០២៣

នៅថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំ ស្តីពី “ក្រុមការងារផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ “ក្រុម ង” នៃវេទិការាជរដ្ឋាភិបាលជាមួយវិស័យឯកជន” ដោយមានការចូលរួមពីសំណាក់វិស័យឯកជន ក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានគោលបំណងដោះស្រាយសំណើ និងការប្រឈមនានារបស់វិស័យធនាគារ និងហិរញ្ញវត្ថុ និងត្រៀមចូលរួមវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។