ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា បានអញ្ជើញទូងស្គរជ័យ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
២០ កញ្ញា ២០២៣

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា បានអញ្ជើញទូងស្គរជ័យ នៅម៉ោង ៧៖០០នាទី នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីនេះត្រូវបានរៀបចំឡើងនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ដែលជាទីតាំងប្រវត្តិសាស្ត្រ និងដែលមានតាំងបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរ តាំងពីសម័យកាលហ្វូណនរហូតមកដល់បច្ចុប្បន្ន។