ព័ត៌មាន
ក្រុមបេសកកម្មពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៣ របស់ AMRO បានជួបពិភាក្សាការងារជាមួយ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកទេស និងអគ្គនាយកដ្ឋានត្រួតពិនិត្យ
០៨ កញ្ញា ២០២៣

ក្រុមបេសកកម្មពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៣ របស់អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយ លោកបណ្ឌិត Jinho Choi ប្រធានក្រុមបេសកកម្មបានជួបពិភាក្សាការងារជាមួយ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកទេស និងអគ្គនាយកដ្ឋានត្រួតពិនិត្យ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។ កិច្ចប្រជុំពិភាក្សានេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់កម្ពុជាដែលជាសមាជិកអាស៊ាន+៣។