ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) បានចុះអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី
០៦ កញ្ញា ២០២៣
![](../images/news/medium/50013092023143359897040511.jpg)
០៦ កញ្ញា ២០២៣
ធនាគារជាតិនៃកម្ពុជា និងសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើកូរ៉េ (KDIC) បានចុះអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ។ អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម គីមទី កោមលី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងលោក Chayong Yoo អនុប្រធានសាជីវកម្មធានារ៉ាប់រងលើប្រាក់បញ្ញើរបស់កូរ៉េ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ក្រោមអនុស្សរណៈយោគយល់នេះ ភាគីទាំងពីរនឹងចែករំលែកចំណេះដឹង វគ្គបណ្តុះបណ្តាល និងជំនួយបច្ចេកទេសពាក់ព័ន្ធនឹងការការពារប្រាក់បញ្ញើ និងដំណោះស្រាយសម្រាប់ធនាគារ សំដៅរៀបចំប្រព័ន្ធការពារប្រាក់បញ្ញើ និងដំណោះស្រាយធនាគារកម្ពុជា។ គួររំលេចថា ធនាគារជាតិនៃកម្ពុជា និងសាជីវកម្ម KDIC ធ្លាប់បានចុះអនុស្សរណៈយោគយល់ កាលពីឆ្នាំ២០១៧។
![](../images/news/medium/50013092023143359897040511.jpg)