ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងតាមប្រព័ន្ធអនឡាញ វគ្គសិក្សា ស្តីពី កម្មវិធីនិងគោលនយោបាយហិរញ្ញវត្ថុ (FPP) កម្រិតទី២ ជំនាន់ទី៤
២៩ សីហា ២០២៣
![](../images/news/medium/50029082023162235837785749.jpg)
២៩ សីហា ២០២៣
ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងតាមប្រព័ន្ធអនឡាញ វគ្គសិក្សា ស្តីពី កម្មវិធីនិងគោលនយោបាយហិរញ្ញវត្ថុ (FPP) កម្រិតទី២ ជំនាន់ទី៤ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ នៅអគារធនាគារជាតិនៃកម្ពុជា សែនសុខ ដោយមានការត្រួតពិនិត្យផ្ទាល់ដោយ លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសទី១ ធនាគារជាតិនៃកម្ពុជា និងមានសិក្ខាកាមចូលរួមសរុបចំនួន ៤៩រូប។ វគ្គសិក្សា FPP ត្រូវបានរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់អ្នករៀបចំគោលនយោបាយនៅក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល រួមទាំងធនាគារកណ្តាលផងដែរ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃការរៀបចំគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៅក្នុងប្រទេសមួយ។ វគ្គសិក្សានេះ ក៏បានរួមចំណែកដល់ការធ្វើឯកទេសកម្មលើជំនាញស្រាវជ្រាវសេដ្ឋកិច្ចរបស់ធនាគារជាតិនៃកម្ពុជាផងដែរ។
![](../images/news/medium/50029082023162235837785749.jpg)