ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងវគ្គ FSI Connect លើកទី៥០
១៥ សីហា ២០២៣

ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងវគ្គ FSI Connect លើកទី៥០ តាមរយៈប្រព័ន្ធអនឡាញ ដោយមានការត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តម ស៊ុំ    សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ សិក្ខាកាមចូលរួមក្នុងការប្រឡងនេះមានចំនួន ៦៥ រូប ដែលក្នុងនោះមានមន្ត្រីចំនួន ២៣ រូប បានប្រឡងបញ្ចប់កម្រិតខ្ពស់ មន្ត្រីចំនួន ២៧ រូប បានប្រឡងបញ្ចប់កម្រិតមធ្យម និង ១៥ រូបបានប្រឡងបញ្ចប់កម្រិតបឋម។ គួរបញ្ជាក់ថា វគ្គសិក្សា NBC-FSI Connect ជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងធ្វើឯកទេសកម្មផ្នែកត្រួតពិនិត្យធនាគារ ដើម្បីឆ្លើយតបទៅតាមការប្រែប្រួលនៃនិម្មាបនកម្មហិរញ្ញវត្ថុនិងនិយាមអន្តរជាតិ ក៏ដូចជាសម័យកាលរីកចម្រើននៃប្រព័ន្ធធនាគារនាពេលបច្ចុប្បន្ន។