ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២
០៦ កក្កដា ២០២៣

នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយរបាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្រោមអធិបតីភាព របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីភាគីពាក់ព័ន្ធក្នុងវិស័យសាធារណៈ និងឯកជន រួមមាន៖ អាជ្ញាធរក្នុងវិស័យហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យ សរុបប្រមាណជាង ២៥០នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងបង្ហាញពីការវិភាគហានិភ័យសក្តានុពលដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធ និងសាធារណជនឱ្យកាន់តែទូលំទូលាយអំពីវឌ្ឍនភាព និងការអនុវត្តគោលនយោបាយក្នុងវិស័យហិរញ្ញវត្ថុ និងទស្សនវិស័យចំពោះស្ថានភាពស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា។ 
សូមចូលតាមតំណភ្ជាប់ខាងក្រោម ដើម្បីទាញយករបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ៖
https://www.nbc.gov.kh/english/publications/fsr.php