ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា សហការរៀបចំវគ្គបណ្តុះបណ្តាល “ការបញ្ជ្របបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា”
២៩ មិថុនា ២០២៣
![](../images/news/medium/50030062023125759813601888.jpg)
២៩ មិថុនា ២០២៣
នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមហ៊ុនសវនកម្ម ខេភីអឹមជ្ជី ខេមបូឌា បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទស្តីពី “ការបញ្ជ្របបញ្ហាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា”។ គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់មន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងបញ្ហា ESG ក្នុងវិស័យ ធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការចែករំលែកអំពី ESG និងតួនាទីរបស់វិស័យធនាគារ និន្នាការក្នុងតំបន់និងបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹង ESG ព្រមទាំងសារៈសំខាន់នៃការរៀបចំ Taxonomy កម្រិតជាតិដើម្បីជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា។
![](../images/news/medium/50030062023125759813601888.jpg)