ព័ត៌មាន
ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២១ លើកទី៩១ របស់ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) តាមប្រព័ន្ធអនឡាញ
២៨ មិថុនា ២០២១

កាលពីថ្ងៃចន្ទ ៤រោច ដល់ថ្ងៃអង្គារ ៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា
តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេសាភិបាល បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២១ លើកទី៩១
របស់ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (BIS) តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចែករំលែកពីប្រធានបទថ្មីៗមួយចំនួនទាក់ទងអំពី ១/- បញ្ហាប្រឈមរបស់ធនាគារកណ្តាលក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ២/-
ដំណើរវិវត្តនៃការអនុវត្តគោលនយោបាយរូបិយវត្ថុ (The Distributional Footprint of Monetary Policy) និង ៣/-
រូបិយវត្ថុឌីជីថលរបស់ធនាគារកណ្តាល (CBDC)។