ព័ត៌មាន
ពិធីប្រកាសផ្ទេរនិងតែងតាំងនាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តបន្ទាយមានជ័យ
២៨ កក្កដា ២០២០

កាលពីថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត  ទោស័ក  ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំង លោកស្រី ក្រាម បូល័ក្ខ នាយករងសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប  មកបំពេញមុខងារជានាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យ ជំនួស លោក ថា សុទ្ធា ដែលត្រូវបានផ្ទេរភារកិច្ចទៅជានាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តពោធិ៍សាត់វិញ។