ព័ត៌មាន
ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខាខេត្តសៀមរាប
១៥ មិថុនា ២០២០

នាថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក សាខាខេត្តសៀមរាប។