ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំធនាគារគូកមីនកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
០៣ មករា ២០២០
![](../images/news/medium/50006012020094144775690888.jpg)
០៣ មករា ២០២០
នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅធនាគារជាតិនៃកម្ពុជា លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំធនាគារគូកមីនកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីទស្សនវិស័យនិងផែនការនាអនាគត។ ថ្នាក់ដឹកនាំធនាគារគូកមីនកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដែលតែងតែផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អដល់ធនាគារគូកមីនកម្ពុជា ផងដែរ។
![](../images/news/medium/50006012020094144775690888.jpg)