ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អនុញ្ញាតឱ្យ លោក Nobiru Adachi អ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន J Trust Co.,Ltd នៅក្នុងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលជួបសម្តែងការគួរសម
១៨ ធ្នូ ២០១៩
![](../images/news/medium/500191220191413051311565660.jpg)
១៨ ធ្នូ ២០១៩
នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Nobiru Adachi អ្នកតំណាងស្របច្បាប់របស់ក្រុមហ៊ុន J Trust Co.,Ltd នៅក្នុងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា។ លោក Nobiru Adachi បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ដែលតែងតែផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អដល់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក៏ដូចជាកិច្ចគាំពារទូទៅដល់វិស័យធនាគារក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។
![](../images/news/medium/500191220191413051311565660.jpg)