ព័ត៌មាន
ការចុះអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មាន ពាក់ព័ន្ធការប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម រវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម
១១ ឧសភា ២០១៨

នៅរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជានិងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម នៅក្រសួងពាណិជ្ជកម្ម។ ដើម្បីជាយន្តការក្នុងការអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាព អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងនិងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុង គោលបំណងពង្រឹងនិងពង្រីកកិច្ចសហការគ្នាទៅវិញទៅមកឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការស្វែងរក ទប់ស្កាត់និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ ការចុះហត្ថលេខានេះ គឺជាការចុះហត្ថលេខាលើកទី១១ ដែលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាបានចុះអនុស្សរណៈជាមួយស្ថាប័នក្នុងស្រុក។