ព័ត៌មាន
សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​ ២០១៧​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​ ២០១៨​ របស់​ធនាគារជាតិ​កម្ពុជា​
០៤ មករា ២០១៨

នៅថ្ងៃព្រហស្បតិ៍ ៣រោច និងថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ និងទី៥ ខែមករា ឆ្នាំ២០១៨ នៅខែត្រកំពង់ចាម ធនាគារជាតិនៃកម្ពុជាបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ សន្និបាតនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី-បុគ្គលិកធនាគាជាតិនៃកម្ពជា ប្រមាណ ៣៣០នាក់ ហើយត្រូវបានធ្វើឡើងក្នុងគោលបំណងអបអរសាទរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីលទ្ធផលការងារដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងឆ្នាំ២០១៧ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨ សំដៅឈានទៅសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀត។