ព័ត៌មាន
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ធនាគារ ស៊ីអាយអិមប៊ី សាខាទឹកថ្លា
០៧ កញ្ញា ២០១៧
![](../images/news/medium/500080920171649011356275681.jpg)
០៧ កញ្ញា ២០១៧
នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ធនាគារ ស៊ីអាយអិមប៊ី សាខាទឹកថ្លា ។ ការសម្ពោធបើកសាខាថ្មីនាពេលនេះ សបញ្ជាក់ពីការវិវឌ្ឍរីកចម្រើនឥតឈប់ឈរនៃវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការពង្រីកបណ្តាញប្រតិបត្តិការនិងសេវាហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ ខិតជិតប្រជាជន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
![](../images/news/medium/500080920171649011356275681.jpg)