ព័ត៌មាន
អបអរសាទរ​ពិធី​បិទ​វគ្គ​គូលែន​លើក​ទី​៤​ ស្តី​ពី​ ភាព​ជា​អ្នកដឹកនាំ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​
២៨ កញ្ញា ២០១៦

កាលពី​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​អបអរសាទរពិធី​បិទ​វគ្គ​គូលែនលើកទី​៤​ កម្រិត​មូលដ្ឋាន​ស្តី​ពី​ “​ភាព​ជា​អ្នកដឹកនាំ​”​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​។​ កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ ឯកឧត្តម​ ទេសាភិបាល​ ក្នុង​គោលបំណង​បណ្តុះបណ្តាល​សមត្ថភាព​ភាព​ជា​អ្នកដឹកនាំ​ដល់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​ ។​