ព័ត៌មាន
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Hélder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រខាងកើត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី
២២ កក្កដា ២០២៤
![](../images/news/medium/500230720240954551350423359.jpg)
២២ កក្កដា ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Hélder Lopes ទេសាភិបាល ធនាគារកណ្តាលទីម័រខាងកើត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំទ្វេភាគី ដែលរៀបចំឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។
កិច្ចប្រជុំទ្វេភាគីលើកដំបូងនេះ គឺជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ និងការរឹតចំណងមិត្តភាពយ៉ាងជិតស្និទ្ធ រវាងធនាគារកណ្តាលទាំងពីរ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍវិស័យធនាគារនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ នាឱកាសនោះដែរ ទេសាភិបាលនៃស្ថាប័នទាំងពីរក៏បានចុះអនុស្សរណៈយោគយល់ ដែលនឹងរួមចំណែកពង្រឹងសមត្ថភាពរបស់មន្រ្តីជំនាញនៃធនាគារកណ្តាលទាំងពីរ ក៏ដូចជាពង្រឹងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសឱ្យកាន់តែរឹងមាំ។
![](../images/news/medium/500230720240954551350423359.jpg)