ព័ត៌មាន
វេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ
២៥ កញ្ញា ២០១៥
![](../images/news/medium/500HE-Neav-Chanthana-Careers-In-Banking Forum-CamEd.jpg)
២៥ កញ្ញា ២០១៥
កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ លោកជំទាវ នាវ ចន្ទ័ថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអញ្ជើញចូលរួមក្នុងវេទិកាស្តីពីអាជីពការងារក្នុងវិស័យធនាគារ លើកទី៣ ដែលរៀបចំឡើងដោយសាលា CamEd ។
វេទិកានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិត ដែលទើបនឹងបញ្ចប់ការសិក្សា និងកំពុងស្វែងរកការងារក្នុងវិស័យធនាគារ ឲ្យទទួលបានចំណេះដឹង ចំណេះធ្វើ និងដំបូន្មានពី បទពិសោធន៍ការងារក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ។
![](../images/news/medium/500HE-Neav-Chanthana-Careers-In-Banking Forum-CamEd.jpg)