ពណ៌​ផ្ទៃៈ ពណ៌​ខៀវ​ និង​ពណ៌​លឿង
ផ្ទៃខាងមុខៈ ផ្នែក​ខាងស្តាំ​មាន​ព្រះ​ឆាយាល័ក្ស ព្រះបាទ​សម្តេច​ព្រះនរោត្តមសីហនុវរ្ម័ន ផ្នែក​ខាង​ឆ្វេង​មាន​រូប​ប្រាសាទ​បន្ទាយ​ស្រី និង រូប​បណ្តុះ​ព្រះឆាយាល័ក្ស ​ព្រះបាទ​សម្តេច​ព្រះនរោត្តម​សីហនុវរ្ម័ន មាន​ខ្សែ​លោហធាតុ​បង្កប់​កាត់ទទឹង​នៃ​ក្រដាស​ប្រាក់​ ។​
ផ្ទៃខាងខ្នងៈ ផ្នែក​ខាង​ឆ្វេង​មាន​រូប​ផ្សារធំថ្មី និង​ផ្នែក​ខាង​ស្តាំ​មាន​រូប​បណ្តុះ​ព្រះឆាយាល័ក្ស ព្រះបាទ​ សម្តេច​ព្រះនរោត្តម​សីហនុវរ្ម័ន ។​