ពណ៌​ផ្ទៃៈ ពណ៌​ខៀវ​បៃតង​ និង​ពណ៌លឿង​
ផ្ទៃខាងមុខៈ ផ្នែក​ខាង​ស្តាំមាន​ព្រះ​ឆាយាល័ក្ស​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​សីហនុវរ្ម័ន​ផ្នែក​ខាង​ឆ្វេង​មាន​រូប ​ព្រហ្ម​និង​រូប​បណ្តុះ​ជា​ព្រះ​ឆាយាល័ក្ស​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​សីហនុវរ្ម័ន​មាន​ខ្សែ​លោហធាតុបង្កប់​កាត់​ទទឹង​ផ្ទៃ​ខាង​ស្តាំ​នៃ​ក្រដាសប្រាក់ ។​
ផ្ទៃខាងខ្នងៈ មាន​លេខ ១០.០០០ ជា​លេខ​ខ្មែរ ធំ​លាត​សន្ធឹង​ពេញ​ផ្ទៃ​បណ្តោយនៃ​ក្រដាស​ប្រាក់ និង​ មាន​រូបភាព​ការប្រណាំងទូក ហើយ​ក្នុង​រង្វង់​លេខ​សូន្យ​ខាង​ស្តាំ​បង្អស់ មាន​រូប​បណ្តុះ​ព្រះ​ឆាយាល័ក្ស​ព្រះបាទ​សម្តេច​ព្រះនរោត្តម​សីហនុវរ្ម័ន ។​