ពណ៌ចម្បងៈ ពណ៌​ប្រផេះ និងពណ៌ទឹកក្រូច
ផ្ទៃខាងមុខៈ ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពិមុខ នៃ ព្រះករុណា ព្រះបាទ
​សម្តេចព្រះបរមនាថ​ នរោត្តម​សីហមុនី
កាលពីព្រះអង្គនៅវ័យក្មេង ខាងឆ្វេងមានលេខ “២០០” នៅលើគេ បន្ទាប់មក គឺជាហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ព្រមទាំងរូបក្បាច់លំអ និងនៅពីក្រោមនោះមានលេខ-មាលាបោះពុម្ពដោយទឹខ្មៅពណ៌ខ្មៅ រូបចម្លាក់នាគក្បាល៥ និងអក្សរ “ពីររយរៀល” ព្រមទាំងអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់” នៅគែមខាងក្រោមនោះ។

ផ្នែកខាងស្តាំ ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” និងជ្រុងក្រោមមានលេខ “២០០” ព្រមជាមួយលេខ “200” នៅពីក្រោមនោះ។

ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហានៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “200” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរព្រមទាំងរូបភាពបោះពម្ពកាត់ទទឺងក្រដាស់ប្រាក់ពីលើដល់ក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់ខ្លីៗជាច្រើនបង្កើតឡើងដោយលេខ “២០០” ដ៏តូចល្អិត។
ផ្ទៃខាងខ្នងៈ ផ្នែកកណ្តាល រូបភាពត្រូវបានរំលេចឡើងគឺជាព្រះពន្លា ចន្ទឆាយា និងមានអក្សរ “ពីររយរៀល” នៅពីក្រោមនោះ។

ផ្នែកខាងស្តាំ ជ្រុងលើមានលេខ “200” បោះពុម្ពតាមបន្ទាត់បញ្ឈរ ចំកណ្តាលមានរូបសំណាកព្រះបាទ ស៊ីសុវត្ថិ និងនៅជ្រុងក្រោមមានលេខ “២០០”។

ផ្នែកខាងឆ្វេង ជ្រុងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” អក្សរ “NATIONAL BANK OF CAMBODIA” និងលេខ “2022” នៅកណ្តាលមានរូបភាពព្រាលៗ ជារូបដំរីក្បាលបី ព្រមទាំងក្បាច់លំអពណ៌ប្រាក់ផ្គុំឡើងដោយលេខ “២០០”។