ពណ៌ចម្បងៈ ពណ៌ត្នោត និងពណ៌លឿង
ផ្ទៃខាងមុខៈ ផ្នែកកណ្តាល ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពិមុខ នៃ ព្រះករុណា ព្រះបាទ
​សម្តេចព្រះបរមនាថ​ នរោត្តម​សីហមុនី
ដែលផ្ទៃខាងក្រោយត្រូវបានតែងលម្អដោយក្បាច់ចម្លាក់ជាប្រពៃណីក្នុងព្រះបរមរាជវាំង។ ខាងឆ្វេងមានលេខ “២០០០” នៅពីលើ ព្រមទាំងហត្ថលេខារបស់ទេសាភិបាល និងអគ្គបេឡា ខិតមកក្រោមមានរូបចម្លាក់នាគក្បាល៧ នៅប្រាសាទអង្គរវត្ត មានលេខមាលាបោះពុម្ពដោយទឹកខ្មៅពណ៌ខ្មៅ ព្រមជាមួយអក្សរ “ពីរពាន់រៀល” នៅខាងក្រោម និងមានអក្សរ “អ្នកក្លែងក្រដាសប្រាក់នឹងត្រូវផ្តន្ទាទោសតាមច្បាប់”។

ផ្នែកខាងស្តាំ ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” ខិតមកក្រោមមានលេខមាលាបោះពុម្ភដោយទឹកខ្មៅពណ៌ក្រហមនៅពីក្រោមនោះមានលេខ “២០០០” និង “2000” នៅគែមខាងក្រោម។ នៅគែមខាងស្ដាំងនៃក្រដាស់ប្រាក់ មានរូបភាពព្រះអង្គដៅចំណាំបោះពុម្ពតាមបន្ទាត់បញ្ឈរដែលឆ្លុះឃើញមានលេខ “2000”។

ផ្នែកខាងឆ្វេង ខាងលើមានរូបព្រះសង្ហានៃព្រះរាជាណាចក្រកម្ពុជា និងមានលេខ “2000” ព្រាលៗបោះពុម្ពតាមបន្ទាត់បញ្ឈរនៅពីក្រោម។ នៅជ្រុងខាងក្រោមមានគំនូសបន្ទាត់សម្រាប់ផ្ទៀងផ្ទាត់ និងនិមិត្តសញ្ញាពិសេសសម្គាល់ប្រភេទប្រាក់សម្រាប់ជនពិការភ្នែក។
ផ្ទៃខាងខ្នងៈ ផ្នែកកណ្តាល ត្រូវបានរំលេចឡើងនូវរូបក្បាច់ចម្លាក់ប្រាសាទតោ និងមានអក្សរ “ពីរពាន់រៀល” នៅពីក្រោមនោះ។

ផ្នែកខាងស្តាំ ជ្រុងលើមានលេខ “2000” បោះពុម្ពតាមបន្ទាត់បញ្ឈរ ចំកណ្តាលមានរូបតោនៅប្រាសាទសម្បូព្រៃគុក និង និងនៅជ្រុងខាងក្រោមមានលេខ “២០០០”។

ផ្នែកខាងឆ្វេង ខាងលើមានអក្សរ “ធនាគារជាតិនៃកម្ពុជា” អក្សរ “NATIONAL BANK OF CAMBODIA” និងលេខ “2022” នៅកណ្តាលមានរូបភាពព្រាលៗ គឺរូបក្បាច់លំអជាប្រពៃណី។